Update៖ អ៊ីស្រាអែល ប្រកាសឲ្យប្រជាជនអ៊ីរ៉ង់ ភៀសខ្លួនចេញពីតំបន់ក្បែរទីតាំង ផលិតអាវុធរបស់អ៊ីរ៉ង់!

រទេសអ៊ីស្រាអែល នៅ(ថ្ងៃអាទិត្យទី១៥) បានចេញសេចក្តីប្រកាសឲ្យប្រជាជនអ៊ីរ៉ង់ ដែលរស់នៅក្បែរទីតាំងផលិតអាវុធក្នុងទីក្រុងតេអេរ៉ង់ ។

ធ្វើការជម្លៀសខ្លួនចេញ ស្របពេលដែលប្រទេសទាំងពីរ បន្តវាយប្រហារគ្នាទៅវិញទៅមកដោយមីស៊ីល។
ប្រភពពីសារព័ត៌មាន Reuters ។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយដូច្នេះថា យោធាអ៊ីស្រាអែលនឹងវាយប្រហារទីតាំងទាំងនេះ ហើយនឹងបន្តបកស្បែកពស់អ៊ីរ៉ង់នៅទីក្រុងតេអេរ៉ង់ និងគ្រប់ទីកន្លែង ដោយកំណត់គោលដៅលើសមត្ថភាពនុយក្លេអ៊ែរ និងប្រព័ន្ធអាវុធ។

កាលពីព្រឹកថ្ងៃអាទិត្យ អ្នកនាំពាក្យយោធាអ៊ីស្រាអែលម្នាក់ បានបង្ហោះសារនៅលើបណ្តាញសង្គម X ជាភាសាអារ៉ាប់ និងហ្វាស៊ី (Farsi) ដោយបានចេញសេចក្តីព្រមានឲ្យប្រជាជនអ៊ីរ៉ង់ដែលរស់នៅក្បែរទីតាំងផលិតអាវុធ ធ្វើការជម្លៀសខ្លួន។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ការព្រមាននេះរួមបញ្ចូលទាំងរោងចក្រផលិតអាវុធទាំងអស់ និងទីតាំងគាំទ្រនានា។
ប្រទេសអ៊ីស្រាអែល បានបើកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ កាលពីថ្ងៃសុក្រ ដោយបានបញ្ជាក់ថា គោលដៅរបស់ខ្លួន គឺដើម្បីបញ្ឈប់អ៊ីរ៉ង់ពីការផលិតអាវុធបរមាណូ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version