Update៖ អ៊ីស្រាអែល ប្រើរថក្រោះបាញ់លើហ្វូងមនុស្ស បណ្តាលឲ្យស្លាប់៥១នាក់ទៀត!

រថក្រោះអ៊ីស្រាអែល បានបាញ់ប្រហារលើហ្វូងមនុស្សដែលព្យាយាមទៅយកជំនួយនៅហ្គាហ្សាកាលពីថ្ងៃចន្ទ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ បណ្តាលឲ្យមនុស្សយ៉ាងតិច៥១នាក់បានស្លាប់។

ប្រភពពីព័ត៌មាន Reuters។

វីដេអូបង្ហាញសាកសពជាច្រើននៅទីក្រុង Khan Younis។ យោធាអ៊ីស្រាអែលទទួលស្គាល់ការបាញ់ប្រហារ និងកំពុងពិនិត្យឧបទ្ទវហេតុនេះ។ សាក្សីនិយាយថា រថក្រោះអ៊ីស្រាអែលបាញ់យ៉ាងតិចពីរគ្រាប់លើហ្វូងមនុស្សរាប់ពាន់នាក់ ដែលប្រមូលផ្តុំគ្នាដើម្បីរង់ចាំស្បៀង។ លោក Alaa សាក្សីម្នាក់ បាននិយាយថា ទីនោះជា «អន្ទាក់ ជាការសម្លាប់»។
ក្រុមគ្រូពេទ្យបញ្ជាក់ថា យ៉ាងតិច៥១នាក់ស្លាប់ និង២០០នាក់រងរបួស។
ហើយមនុស្សយ៉ាងតិច១៤នាក់ផ្សេងទៀតក៏ត្រូវបានសម្លាប់ក្នុងហេតុការណ៍ដាច់ដោយឡែកពីគ្នានៅកន្លែងផ្សេងទៀតដែរ។ នេះជាហេតុការណ៍ចុងក្រោយក្នុងការសម្លាប់រង្គាលស្ទើរតែរាល់ថ្ងៃលើជនជាតិប៉ាឡេស្ទីនដែលស្វែងរកជំនួយ ចាប់តាំងពីអ៊ីស្រាអែលបន្ធូរបន្ថយការបិទខ្ទប់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version