Update៖ អ៊ីស្រាអែល វាយប្រហារលើជនស៊ីវិលដែលកំពុងរង់ចាំជំនួយមនុស្សធម៌នៅតំបន់ហ្គាហ្សា ស្លាប់១១នាក់!

កាលពីថ្ងៃសៅរ៍(ទី២១ខែមិថុនា) ប៉ាឡេស្ទីនយ៉ាងហោចណាស់១១នាក់ក្នុងនោះកុមារ ៣នាក់ ត្រូវបានសម្លាប់ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ពាក់ព័ន្ធនឹងការបាញ់ផ្លោង និងការបាញ់កាំភ្លើងសំដៅលើជនស៊ីវិលដែលកំពុងរង់ចាំជំនួយមនុស្សធម៌នៅភាគខាងត្បូង និងកណ្តាលហ្គាហ្សា នេះបើយោងតាមប្រភពវេជ្ជសាស្ត្រ។
ប្រភពពីសារព័ត៌មានAANews។

នៅក្នុងឧប្បត្តិហេតុចុងក្រោយនេះ កុមារប៉ាឡេស្ទីនបីនាក់ត្រូវបានសម្លាប់ និងម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើក្រុមកុមារនៅលើផ្លូវ Al-Mansoura ក្នុងសង្កាត់ Shejaiya ភាគខាងកើតនៃទីក្រុង Gaza នេះបើយោងតាមប្រភពវេជ្ជសាស្ត្របានប្រាប់ Anadolu ។

នៅក្នុងការវាយប្រហារមួយផ្សេងទៀត មន្ទីរពេទ្យ Al-Awda នៅកណ្តាលហ្គាហ្សាបានរាយការណ៍ថា បានទទួលអ្នកស្លាប់ចំនួន5នាក់ និងរបួស15នាក់រួមទាំងករណីធ្ងន់ធ្ងរចំនួន 4 ដែលបណ្តាលមកពីការវាយប្រហាររបស់អ៊ីស្រាអែលទៅលើជនស៊ីវិលដែលកំពុងរង់ចាំជំនួយភាគខាងត្បូងនៃតំបន់ Wadi Gaza ។

នៅព្រឹកថ្ងៃសៅរ៍ ប្រភពវេជ្ជសាស្រ្តបានប្រាប់ Anadolu ថាជនជាតិប៉ាឡេស្ទីនបីនាក់ត្រូវបានបាញ់សម្លាប់ដោយកងកម្លាំងអ៊ីស្រាអែលនៅជិតចំណុចចែកចាយជំនួយមួយនៅភាគខាងលិចទីក្រុង Rafah ភាគខាងត្បូង Gaza ។
សាក្សីដែលបានឃើញផ្ទាល់ភ្នែកបាននិយាយថាជនរងគ្រោះត្រូវបានសម្លាប់ខណៈពេលដែលកំពុងរង់ចាំទទួលជំនួយមនុស្សធម៌នៅឯកន្លែងចែកចាយដែលគ្រប់គ្រងដោយកងទ័ពអ៊ីស្រាអែល។

គួរបញ្ជាក់ផងដែរថា ជនជាតិប៉ាឡេស្ទីនជាច្រើននាក់ត្រូវបានបាញ់សម្លាប់នៅជិតតំបន់ Nitzarim នៅកណ្តាលហ្គាហ្សា ខណៈពេលដែលព្យាយាមចូលទៅជួយ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version