Update៖ រដ្ឋមន្រ្តីការពារជាតិថៃ នឹងត្រូវទៅកាន់តំណែងជារដ្ឋមន្រ្តីមហាផ្ទៃថ្មី!

នៅថ្ងៃអាទិត្យ(ទី២២ខែមិថុនា) ប្រភពពីគណបក្ស Pheu Thai បានឱ្យដឹងថា រដ្ឋមន្រ្តីការពារជាតិថៃ លោក Phumtham Wechayachai នឹងត្រូវទៅកាន់តំណែងជារដ្ឋមន្រ្តីមហាផ្ទៃថ្មី ក្នុងការរុះរើគណៈរដ្ឋមន្រ្តីនាពេលខាងមុខនេះ។

ប្រភពពីសារព័ត៌មានថៃ The Nation។

នាយករដ្ឋមន្រ្តីថៃ លោកស្រី Paetongtarn Shinawatra នឹងជួបប្រជុំជាមួយបណ្តាមេដឹកនាំគណបក្ស ដែលស្ថិតក្នុងក្រុមចម្រុះ។ បើតាមការរំពឹងទុក លោកស្រី នឹងជូនដំណឹងដល់មេដឹកនាំបក្សជាដៃគូទាំងនោះថា ក្រោយការដកខ្លួនរបស់បក្ស Bhumjaithai ក្នុងសប្តាហ៍នេះ ឥឡូវតំណែងចំនួន៨ក្នុងគណៈរដ្ឋមន្រ្តីគឺនៅទំនេរ ហើយនឹងត្រូវបែងចែកឡើងវិញ ក្នុងចំណោមដៃគូដែលនៅសេសសល់។
គណបក្សក្នុងក្រុមចម្រុះ នឹងត្រូវស្នើឱ្យបញ្ជូនឈ្មោះបេក្ខជនរបស់ពួកគេ នៅក្រោមចំនួនកូតាដែលត្រូវបានកែសម្រួលថ្មី។ បន្ទាប់មក លេខាធិការដ្ឋានគណៈរដ្ឋមន្រ្តី នឹងធ្វើការត្រួតពិនិត្យប្រវត្តិរូប និងវាយតម្លៃគុណវឌ្ឍបេក្ខជនរដ្ឋមន្រ្តីទាំងនោះ មិនយូរថ្ងៃចន្ទសប្តាហ៍ក្រោយនេះ មុនពេលបញ្ជីឈ្មោះគណៈរដ្ឋមន្រ្តីថ្មី ត្រូវបញ្ជូនទៅកាន់ព្រះរាជវាំង ដើម្បីទទួលបានការអនុម័ត៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version