អាជ្ញាធរខេត្តបាត់ដំបង ថាភាគីថៃសម្រេចបិទច្រកទ្វារព្រំដែនជាប់នឹងភូមិសាស្ត្រខេត្តបាត់ដំបងដោយឯកតោភាគី!

(បាត់ដំបង)៖ អាជ្ញាធរខេត្តបាត់ដំបង បានរាយការណ៍ថា នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ភាគីថៃ បានសម្រេចបិទច្រកទ្វារព្រំដែនទាំងប្រាំជាប់នឹងភូមិសាស្ត្រខេត្តបាត់ដំបងទាំងស្រុង ដោយឯកតោភាគី ក្នុងនោះ មានច្រកទ្វារព្រំដែនអន្តរជាតិចំនួន២ និងច្រកទ្វារតំបន់ព្រំដែន ចំនួន៣ ។

១-ច្រកទ្វារព្រំដែនអន្តរជាតិបានឡែម ស្រុកប៉ូណាំរ៉ង ខេត្តចន្ទបុរី ទល់នឹងច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ។

២-ច្រកទ្វារព្រំដែនអន្តរជាតិបានខៅឌីន ស្រុកខ្លងហាត ខេត្តស្រះកែវ ទល់នឹងច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី (គីឡូ១៣) ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

៣-ច្រកទ្វារតំបន់ព្រំដែនបានសួនស៊ុំ ស្រុកសយដាវ ខេត្តចន្ទបុរី ទល់នឹងច្រកទ្វារតំបន់ព្រំដែនអូរអន្លក់ ស្រុកកំរៀង ខេត្តបាត់ដំបង ។

៤-ច្រកទ្វារតំបន់ព្រំដែនបានសាត់តារី ស្រុកសយដាវ ខេត្តចន្ទបុរី ទល់នឹងច្រកទ្វារតំបន់ព្រំដែនអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

៥-ច្រកទ្វារតំបន់ព្រំដែនបានម៉ាក់មួង ស្រុកបររ៉ៃ ខេត្តត្រាត ទល់នឹងច្រកទ្វារតំបន់ព្រំដែន៤០០ ស្រុកសំ ឡូត ខេត្តបាត់ដំបង៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version