Update៖ តុលាការអ៊ីរ៉ង់ សម្រេចប្រហារជីវិតមនុស្ស៣នាក់ពីបទធ្វើជាចារកម្មឲ្យអ៊ីស្រាអែល!

នៅថ្ងៃពុធ ទី២៥ ខែមិថុនា អ៊ីរ៉ង់ បានសម្លាប់បុរស៣នាក់ ដែលត្រូវបានចោទប្រកាន់ថាជាចាករម្មរបស់អ៊ីស្រាអែល បន្ទាប់ពីបទឈប់បាញ់រវាងប្រទេសទាំង២បានចូលជាធរមាន។

ប្រភពពីសារព័ត៌មាន AFP។

តាមតុលាការអ៊ីរ៉ង់ បញ្ជាក់ថាជនទាំង៣នាក់ខាងលើដែលត្រូវបានប្រហារជីវិតមានឈ្មោះ Idris Ali Azad Shojai និង Rasoul Ahmad Rasoul បានប៉ុនប៉ងនាំចូលបរិក្ខារមួយចំនួនចូលក្នុងទឹកដីអ៊ីរ៉ង់ ដើម្បី ធ្វើអនុវត្តសកម្មភាពធ្វើឃាត។ ជនទាំង៣ ត្រូវបានឃាត់ខ្លួន និងកាត់ទោសប្រហារជីវិតពីបទគប់គិតជាមួយរបប Zionist ឬអ៊ីស្រាអែល ហើយការប្រហារជីវិតត្រូវបានអនុវត្តនៅព្រឹកថ្ងៃពុធនេះ ដោយការព្យួរក។
ការប្រហារជីវិតត្រូវធ្វើឡើងនៅក្នុងទីក្រុង Urmia ស្ថិតនៅភាពពាយព្យនៃប្រទេសអ៉ីរ៉ង់ជាប់ព្រំដែនជាមួយតួកគី៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version