(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានយល់ព្រមធ្វើជា អគ្គភស្តុភារកំពូល នៃកងយោធពលខេមរភូមិន្ទ គឺតាមសំណើរបស់មេបញ្ជាការនានា ដែលកំពុងឈរជើងតាមព្រំដែនកម្ពុជា-ថៃ។
សម្តេចតេជោ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពកងទ័ពកម្ពុជា ដែលកំពុងឈរជើងការពារទឹកដីតាមព្រំដែន-ថៃ។
ក្នុងឱកាសសំណេះសំណាលនេះដែរ បណ្តាមេទ័ពទាំងអស់ បានស្នើសុំឱ្យសម្តេចធ្វើជា អគ្គភស្តុភាកំពូល នៃកងយោធពលខេមរភូមិន្ទ..!។
សម្តេចតេជោ ក៏បានទទួលយកនូវសំណូមពរ ហើយសម្តេច បានបញ្ជាក់ប្រាប់មេបញ្ជាការទាំងអស់កុំឱ្យញញើត រួញរាញ ក្នុងការតបតជាមួយសត្រូវ ជាមួយបច្ចាមិត្ត ហើយកុំបារម្ភចំពោះការទ្រទ្រង់ផ្គត់ផ្គង់។
ក្នុងប្រតិបត្តិការនៃការកិច្ចការពារបូរណភាពទឹកដី នៃអធិបតេយ្យជាតិរបស់យើងពីការឈ្លានពានណាមួយ៕