Update៖ អ៊ីស្រាអែល អះអាងថាអំឡុងពេលធ្វើសង្គ្រាមមេដឹកនាំកំពូលអ៊ីរ៉ង់បានចូលទៅលាក់ខ្លួនក្រោមដីយ៉ាងជ្រៅ!

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Israel Katz បាននិយាយថា កងទ័ពអ៊ីស្រាអែលមានគោលបំណងសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ Ayatollah Ali Khamenei ក្នុងអំឡុងពេលសង្រ្គាមរយៈពេល 12 ថ្ងៃថ្មីៗនេះ ប៉ុន្តែផែនការនេះមិនអាចទៅរួចនោះទេ ដោយសារតែលោក Khamenei បានចូលទៅលាក់ខ្លួននៅក្រោមដីយ៉ាងជ្រៅ។
ប្រភពពីសារព័ត៌មានAANews។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ KAN ជាសាធារណៈរបស់អ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍ Katz បាននិយាយថាប្រសិនបើគាត់នៅក្នុងភ្នែករបស់យើង យើងនឹងដកគាត់ចេញ” ។
លោក Katz បានបន្ថែមថា អ៊ីស្រាអែលស្វែងរកគ្រប់ទិសទីសម្រាប់ Khamenei ប៉ុន្តែឱកាសប្រតិបត្តិការមិនបានកើតឡើងទេ ដោយបន្ថែមថាKhamenei បានដឹងខ្លួនមុន ហើយបានចូលទៅលាក់ខ្លួនយ៉ាងជ្រៅនៅក្រោមដី ផ្តាច់ទំនាក់ទំនងជាមួយមេបញ្ជាការ។

គួររំលឹកថា មេដឹកនាំដែលត្រូវគេសម្លាប់របស់ក្រុម Hezbollah លោក Hassan Nasrallah ត្រូវបានគេធ្វើឃាតក្នុងការវាយ ប្រហារតាមអាកាសរបស់ អ៊ីស្រាអែល ក្នុង ក្រុង Beirut កាល ពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។

ក្នុងកំឡុងថ្ងៃដំបូងនៃជម្លោះថ្មីៗជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ អ៊ីស្រាអែលបានធ្វើឃាតមេបញ្ជាការជាន់ខ្ពស់អ៊ីរ៉ង់ និងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរជាច្រើននាក់នៅក្នុងការវាយប្រហារតាមអាកាសដែលបានធ្វើឡើងកាលពីថ្ងៃទី 13 ខែមិថុនា។
ទោះជាយ៉ាងណាជម្លោះបានឈានដល់ការ បញ្ឈប់ក្រោមបទឈប់បាញ់ដែលគាំទ្រដោយសហរដ្ឋអាមេរិកដែលបានចូលជាធរមានកាលពីថ្ងៃអង្គារ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version