(ប៉ៃលិន)៖ ទារកទើបកើតម្នាក់ ត្រូវម្តាយចិត្តអប្រីយ៍ យកបោះចោលក្នុងចម្ការដំឡូងមី ដោយយកស្លឹកដំឡូងគ្របពីលើ សំណាងណាស់ ត្រូវបានអ្នកភូមិប្រទះឃើញ ហើយរើសយកទៅចិញ្ចឹម..!។
ហេតុការណ៍ប្រទះឃើញ ទារកនោះ ស្ថិតនៅចម្ការរដំឡូងមី ក្នុងភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុង/ខេត្តប៉ៃលិន កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤។
ពលរដ្ឋបានឱ្យដឹងថា ស្ត្រីដែលប្រទះឃើញទារក ឈ្មោះ គុម ស្រីលីន នៅភូមិឃុំខាងលើ។
ដោយសារតែនាង មានជីវភាពក្រីក្រខ្វះខាត ក៏ប្រគល់ទារកកំសត់ នេះឱ្យទៅមេការស្តង់ដំឡូងមី ឈ្មោះ វ៉ិត សុខលី អាយុ៣៤ឆ្នាំ។
ប្រពន្ធឈ្មោះ ទិត្យ ឆ័វន្ត អាយុ៣១ឆ្នាំ។រីឯទារកដែលទើបសុំពីស្រ្តីដែលរើសបាន ពួកគាត់ដាក់ឈ្មោះ ថាលី សុខសំណាង។
ទារកនេះទម្ងន់២,៧គីឡូក្រាម សម្បុរសណ្តែកបាយ។
ករណីនេះស្ត្រីម្នាក់បានដើរទៅ កាប់ផ្លែចេកក្នុងចម្ការជិតផ្ទះ នាងក្រឡេកមើលទៅក្បែររបង ស្រាប់តែប្រទះឃើញទារកម្នាក់ ។
គ្របស្លឹកដំឡូងមី ដោយនៅមានដង្ហើម និងឈាមហូរជោកខ្លួន។
ក្រោយមកក៏ប្រាប់អ្នកភូមិ និងរាយការប្រាប់សមត្ថកិច្ចតែម្តង៕