Update៖ មេបញ្ជាការរងកងទ័ពជើងគោករុស្ស៊ី ត្រូវបានសម្លាប់នៅក្នុងតំបន់ Kurskដែលជាប់ព្រំដែននឹងអ៊ុយក្រែន!

នៅថ្ងៃព្រហស្បតិ៍(ទី៣ខែកក្កដា) ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា ឧត្តមសេនីយ៍ Mikhail Gudkov ដែលជាអនុប្រធានកងទ័ពជើងទឹករបស់ខ្លួន ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធមួយនៅតំបន់ Kursk ដែលជាប់ព្រំដែននឹងអ៊ុយក្រែន។

ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥។

របាយការណ៍ក្រៅផ្លូវការបានអះអាងថា មន្ត្រីជាន់ខ្ពស់រូបនេះ ត្រូវបានសម្លាប់ដោយសារការវាយប្រហារដោយមីស៊ីល HIMARS របស់អ៊ុយក្រែន។
សេចក្តីថ្លែងការណ៍ផ្លូវការរបស់រុស្ស៊ី បានបញ្ជាក់ថា លោក Gudkov បានស្លាប់កាលពីថ្ងៃពុធក្នុងអំឡុងពេលបំពេញការងារប្រយុទ្ធ។ ប៉ុន្តែបណ្តាញ Telegram យោធារបស់រុស្ស៊ី និងអ៊ុយក្រែន បានរាយការណ៍ថា លោក Gudkov ត្រូវបានសម្លាប់រួមជាមួយមន្ត្រីផ្សេងទៀត នៅក្នុងការវាយប្រហារដោយមីស៊ីល HIMARS របស់អ៊ុយក្រែនទៅលើទីបញ្ជាការមួយ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version