Update៖ កូរ៉េខាងជើង ថ្កោលទោសប្រទេសQuad ដែលស្នើឱ្យខ្លួនរំសាយអាវុធនុយក្លេអ៊ែរ!

កាលពីថ្ងៃសុក្រ ទី៤ ខែកក្កដា កូរ៉េខាងជើងបានថ្កោលទោស ក្រុមរដ្ឋមន្រ្តីការបរទេសនៃប្រទេស Quad ដែលរួមមានអាមេរិក ឥណ្ឌា ជប៉ុន និងអូស្រ្តាលី។ ដែលបណ្តាទីក្រុងទាំងនេះចង់ឱ្យទីក្រុងព្យុងយ៉ាងរំសាយអាវុធនុយក្លេអ៊ែរ។
ប្រភពពីសារព័ត៌មាន Reuters។

ក្រសួងការបរទេសកូរ៉េខាងត្បូង បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ក្រុមរដ្ឋមន្រ្តីការបរទេស Quad ដែលដឹកនាំដោយអាមេរិក បានរិះគន់ការបាញ់មីស៉ីលបាលិស្ទីគ និងការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង ហើយបានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចំពោះការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងនៅកូរ៉េខាងជើង ក្នុងសេចក្តីថ្លែងការណ៍រួមមួយ ធ្វើឡើងអំឡុងកិច្ចប្រជុំរបស់ពួកគេ នៅឯទីក្រុងវ៉ាស៉ីនតោន។
ទីក្រុងព្យុងយ៉ាង បានហៅសេចក្តីថ្លែងការណ៍រួមនោះ ជាការបង្កហេតុនយោបាយធ្ងន់ធ្ងរ ហើយចាត់ទុកថាអាមេរិក កំពុងប៉ុនប៉ងកែប្រែដោយឯកតោភាគី នូវស្ថានការណ៍ក្នុងឧបទ្វីបកូរ៉េ ដោយវិធីសាស្រ្តសម្លុតគំរាមនិងកម្លាំងបាយ។ ក្រសួងការបរទេសកូរ៉េខាងជើង ចាត់ទុកថាសកម្មភាពដែលទាមទរឲ្យកូរ៉េខាងជើងរំលាយនុយក្លេអ៊ែរគឺជាចេតនារបស់អាមេរិក ប្រឆាំងនឹងប្រទេសកូរ៉េខាងជើង៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version