ស្លាប់២នាក់ ដោយសាររលំផ្ទាំងថ្មម៉ាតសង្កត់ពីលើនៅ ស្រុកអូរគ្រៀងសែនជ័យ!

(ក្រចេះ)៖ កាលពីរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ កម្មករ២នាក់បានស្លាប់ ដោយសារផ្ទាំងថ្មម៉ាតរលំសង្កត់ពីលើ ក្នុងការដ្ឋានថ្មម៉ាត សំបូរ ម៉ាញនីង ស្ថិតនៅក្នុងភូមិ អូរត្រូន ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។
ជនរងគ្រោះទី១៖ ឈ្មោះ កាន សម្បត្តិ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេការអារថ្ម រស់នៅភូមិសំរ៉ង ឃុំឃ្សឹម ស្រុកស្នួល ខេត្ដក្រចេះ, ទី២៖ ឈ្មោះ ព្រំ ហ្រ្វីវិចារ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិសំរ៉ង ឃុំឃ្សឹម ស្រុកស្នួល ខេត្ដក្រចេះ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងប្រគល់សាកសព ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version