Update៖ តុលាការកូរ៉េខាងត្បូង នឹងបើកសវនាការលើសំណុំរឿងលោកYoon Suk Yeol!

តុលាការទីក្រុងសេអ៊ូល នឹងបើកសវនាការនៅថ្ងៃពុធ ដើម្បីពិនិត្យលើសំណើរដ្ឋអាជ្ញាពិសេស ដែលចង់ឱ្យចេញដីកាឃាត់ខ្លួនលោក Yoon Suk Yeol អតីតប្រធានាធិបតី។
ប្រភពពីសារព័ត៌មាន Reuters។

ក្រុមរដ្ឋអាជ្ញាពិសេសដែលកំពុងស៉ើបអង្កេតលើការប្រកាសច្បាប់អាជ្ញាសឹក របស់លោក Yoon កាលពីខែធ្នូ ចុងឆ្នាំមុន បានដាក់សំណើទៅ កាន់តុលាការសង្កាត់កណ្តាលទីក្រុងសេអ៊ូល ដើម្បីសុំឱ្យចេញដីកាឃាត់ខ្លួនលោក Yoon ក្រោមការចោទប្រកាន់រំលោភអំណាច និង រារាំងដំណើការស៉ើបអង្កេត។
លោក Yoon ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់កងអង្គរក្សដើម្បីបញ្ឈប់អាជ្ញាធរមិនឱ្យចាប់ខ្លួនលោក កាលពីខែមករា។ លោកYoon ត្រូវបានចាប់និងឃុំខ្លួនរយៈពេល៥២ថ្ងៃ ទើបដោះលែងវិញ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version