Update៖ លោក ត្រាំ ប្រកាសការដំឡើងពន្ធចន្លោះពី២៥ទៅ៤០% លើប្រទេសចំនួន១៤!

លោក Donald Trump ប្រធានាធិបតីអាមេរិក បាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការដំឡើងពន្ធ២៥ ភាគរយនឹងត្រូវដាក់លើការនាំចូលពីប្រទេសជប៉ុន និងសាធារណរដ្ឋកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី០១ ខែសីហាតទៅ។

នៅក្នុងលិខិតរបស់លោក ដែលបានផ្ញើទៅកាន់មេដឹកនាំនៃប្រទេសទាំងពីរ លោក Trump បាននិយាយថា ការដំឡើងពន្ធថ្មីនេះ នឹងដាច់ដោយឡែកពីពន្ធលើវិស័យផ្សេងទៀតទាំងអស់។
លោកបានប្រកាសថា លិខិតស្រដៀងគ្នានេះត្រូវបានផ្ញើទៅកាន់ក្រុមមេដឹកនាំនៃប្រទេសចំនួន ១២ ផ្សេងទៀត ដូចជា ម៉ាឡេស៊ី កាហ្សាក់ស្ថាន អាហ្រ្វិកខាងត្បូង មីយ៉ាន់ម៉ា ឡាវ ទុយនេស៊ី ឥណ្ឌូនេស៊ី បង់ក្លាដែស ស៊ែរប៊ី បូស្នៀ និងហឺហ្សេហ្គោវីណា (BiH) និងថៃ ដោយជូនដំណឹងដល់ពួកគេថា ពន្ធចាប់ពី ២៥ ភាគរយដល់៤០ ភាគរយនឹងត្រូវគិតចាប់ពីខែក្រោយតទៅ។

អត្រាពន្ធលើប្រទេសម៉ាឡេស៊ី កាហ្សាក់ស្ថាន និងទុយនីស៊ី នឹងមាន ២៥ ភាគរយ ហើយនឹងដាក់ពន្ធ៣០ ភាគរយសម្រាប់អាហ្វ្រិកខាងត្បូង និង បូស្នៀ និងហឺហ្សេហ្គោវីណា (BiH) ។
ឥណ្ឌូណេស៊ី នឹងប្រឈមអត្រាពន្ធ ៣២ ភាគរយ ហើយបង់ក្លាដែស និងស៊ែរប៊ីនឹងមើលឃើញ ៣៥ ភាគរយ។ អត្រាពន្ធលើប្រទេសថៃនឹងមានចំនួន ៣៦ ភាគរយ ហើយសម្រាប់ប្រទេសឡាវ និងមីយ៉ាន់ម៉ា ខ្ពស់ជាងគេគឺរហូតដល់ទៅ ៤០ភាគរយ។

នៅក្នុងលិខិតដែលស្ទើរតែដូចគ្នានោះ លោក Trump បានស្នើឱ្យបណ្ដាមេដឹកនាំនៃប្រទេសទាំងនេះ យល់ថា អត្រាពន្ធគយ ។
គឺតិចជាងអ្វីដែលត្រូវការដើម្បីលុបបំបាត់គម្លាតឱនភាពពាណិជ្ជកម្មដែលយើងមានជាមួយប្រទេសរបស់អ្នក។

លោក ត្រាំ ព្រមានថា ប្រសិនបើប្រទេសទាំងនេះដំឡើងពន្ធរបស់ពួកគេជាការឆ្លើយតបឬពន្ធបដិការ នោះ សហរដ្ឋអាមេរិក នឹងដំឡើងពន្ធដូចគ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version