Update៖ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Texasរបស់អាមេរិក បានកើនដល់១០០នាក់!

កាលពីថ្ងៃចន្ទ ទី៧ ខែកក្កដា ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ នៅរដ្ឋ Texasរបស់អាមេរិក បានកើនដល់១០០នាក់ជាងហើយ ស្របពេលដែលក្រុមអ្នកជួយសង្រ្គោះ បន្តខិតខំស្វែងរកមនុស្សដែលបានបាត់ខ្លួន។
ប្រភពពីសារព័ត៌មាន AFP។

ករណីអ្នកបាត់បង់ជីវិតសរុបយ៉ាងហោច១០៤ករណី ដែលពាក់ព័ន្ធជាមួយទឹកជំនន់ ត្រូវបានរាយការណ៍នៅពាសពេញភាគកណ្តាល រដ្ឋ Texas។ តំបន់ Kerr County ដែលទន្លេ Guadalupe ហូរកាត់ គឺជាកន្លែងដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយមានមនុស្សយ៉ាងតិច៨៤នាក់ស្លាប់ ក្នុងនោះ២៨នាក់ជាក្មេងៗ។
កាលពីថ្ងៃចន្ទ អភិបាលរដ្ឋ Texas លោក Greg Abbott បាននិយាយថា គិតត្រឹមពេលនេះ គឺនៅមានការគំរាមកំហែងនៃភ្លៀងធ្លាក់ខ្លាំង ដែលមានលទ្ធភាពបង្កជាគ្រោះទឹកជំនន់ ហើយរូបលោករំពឹងថា តួលេខជនរងគ្រោះអាចនឹងបន្តកើនថែមទៀត។ ដោយឡែក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងបំពេញទស្សនកិច្ចមកកាន់រដ្ឋ Texas នាថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីពិនិត្យមើលតំបន់រងគ្រោះដោយផ្ទាល់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version