Update៖ អាមេរិក នឹងបញ្ជូនអាវុធបន្ថែម ទៀតទៅឲ្យអ៊ុយក្រែន!

កាលពីថ្ងៃចន្ទ(ទី៧ខែកក្កដា) ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាអាមេរិក នឹងបញ្ជូនអាវុធបន្ថែមទៀតទៅកាន់អ៊ុយក្រែន។
ប្រភពពីសារព័ត៌មានAljazeera។

លោក Trump បានប្រាប់អ្នកយកព័ត៌មានរួមជាមួយនឹងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នៅសេតវិមានថាយើងនឹងបញ្ជូនអាវុធបន្ថែមទៀត។
លោក Trump បាន និយាយ ថា អ៊ុយក្រែន កំពុង រង ការ វាយ ប្រហារ យ៉ាង ខ្លាំង។មនុស្សជាច្រើនបានស្លាប់នៅក្នុងភាពរញ៉េរញ៉ៃនោះ។
មន្ទីរបញ្ចកោណក៏បានបញ្ជាក់ផងដែរថា អាមេរិកនឹងបញ្ជូនអាវុធបន្ថែមទៅកាន់អ៊ុយក្រែន។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Sean Parnell បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “តាមការណែនាំរបស់ប្រធានាធិបតី Trump ក្រសួងការពារជាតិកំពុងបញ្ជូនអាវុធការពារបន្ថែមទៅកាន់អ៊ុយក្រែន ដើម្បីធានាថាប្រជាជនអ៊ុយក្រែនអាចការពារខ្លួនបាន ខណៈពេលដែលយើងធ្វើការដើម្បីទទួលបានសន្តិភាពយូរអង្វែង និងធានាការបញ្ឈប់ការសម្លាប់” ។

គួររំលឹកថា កាលពីសប្តាហ៍មុន ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មន្ទីរបញ្ចកោណបានផ្អាកការនាំចេញមីស៊ីលការពារដែនអាកាស និងគ្រាប់បែកជាក់លាក់ផ្សេងទៀតទៅកាន់ប្រទេសអ៊ុយក្រែន ដោយសារមានការព្រួយបារម្ភអំពីឃ្លាំងស្តុកទុករបស់អាមេរិកថយចុះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version