Update៖ តុលាការកូរ៉េខាងត្បូង ចេញដីកាចាប់ខ្លួនលោក Yoon Suk Yeol ម្តងទៀត!

នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា តុលាការកូរ៉េខាងត្បូង បានអនុម័តលើដីកាចាប់ខ្លួនអតីតប្រធានាធិបតី លោក Yoon Suk Yeol ម្តងទៀត ហើយបញ្ជូនរូបលោកទៅមន្ទីរឃុំឃាំង។
ប្រភពពីសារព័ត៌មាន AFP។

គួររំលឹកថា លោក Yoon ត្រូវបានដោះលែងពីការឃុំខ្លួនកាលពីខែមីនា ក្រោយតុលាការ Seoul Central District លុបចោលការចាប់ខ្លួនរូបលោកកាលពីខែមករា ដើម្បីអនុញ្ញាតឱ្យរូបលោកបង្ហាញខ្លួននៅសវនាការលើបទចោទប្រកាន់បះបោរដោយមិនចំាបាច់ជាប់ឃុំក្នុងមន្ទីរឃុំឃាំង។ កាលពីខែមេសា លោក Yoon ត្រូវបានតុលាការធម្មនុញ្ញកូរ៉េខាងត្បូងទម្លាក់ចេញពីតំណែងជាផ្លូវការ។ ក៏ប៉ុន្តែ ក្រុមរដ្ឋអាជ្ញាពិសេសកូរ៉េខាងត្បូងមិនទាន់អស់ចិត្តនោះទេ ដោយកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ពួកគេបានព្យាយាមស្នើដីកាចាប់ខ្លួនលោក Yoon សាជាថ្មីលើបទចោទប្រកាន់មួយចំនួនក្នុងនោះរួមមាន ការរំលោភអំណាច និងបង្កផល់លំបាកដល់មន្ត្រីអនុវត្តច្បាប់។
រហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍នេះ ទើបតុលាការ Seoul Central District បានចេញដីកាចាប់ខ្លួនលោក Yoon ដោយបារម្ភថា រូបលោកអាចនឹងបំផ្លាញភស្តុតាង៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version