Update៖ សហភាពអឺរ៉ុប កំពុងរកមធ្យោបាយដើម្បីដាក់សម្ពាធលើអ៊ីស្រាអែល!

ប្រមុខនយោបាយការបរទេសសហភាពអឺរ៉ុប (EU) លោកស្រី កាយ៉ា កាឡាស (Kaja Kallas) បានថ្លែងថា EU កំពុងស្វែងរកមធ្យោបាយដើម្បីដាក់សម្ពាធលើអ៊ីស្រាអែល ឲ្យកែប្រែស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សា។
ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២៥។

ការថ្លែងនេះធ្វើឡើង ខណៈដែលរដ្ឋសមាជិកកំពុងពិចារណាលើចំណាត់ការប្រឆាំងនឹងអ៊ីស្រាអែល ជុំវិញអ្វីដែលពួកគេមើលឃើញថាជាការរំលោភសិទ្ធិមនុស្ស។ ផ្នែកការទូតរបស់ EU បានបង្ហាញជម្រើស ១០ចំណុច សម្រាប់ជាចំណាត់ការប្រឆាំងនឹងអ៊ីស្រាអែល។ ជម្រើសទាំងនោះរួមមានវិធានការធំៗ ដូចជាការផ្អាកកិច្ចព្រមព្រៀងសមាគម EU-អ៊ីស្រាអែល ដែលរួមមានទំនាក់ទំនងពាណិជ្ជកម្ម រហូតដល់វិធានការស្រាលជាងនេះ ដូចជាការផ្អាកគម្រោងបច្ចេកទេសជាដើម។
លោកស្រី កាឡាស បានបញ្ជាក់ថា គោលបំណងរបស់ EU មិនមែនដើម្បីដាក់ទណ្ឌកម្មអ៊ីស្រាអែលនោះទេ ប៉ុន្តែគឺដើម្បីកែលម្អស្ថានការណ៍ជាក់ស្តែងនៅហ្គាហ្សា ព្រោះស្ថានភាពមនុស្សធម៌នៅទីនោះមិនអាចបន្តទៅមុខបានទៀតទេ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version