Update៖ លោក វ៉ាង យី ជួបជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដើម្បីបង្កើនទំនាក់ទំនងទ្វេភាគី!

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) កាលពីថ្ងៃសុក្រ បានជួបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៊ីម នៅទីក្រុងពូត្រាចាយ៉ា ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំ។
ប្រភពពីសារព័ត៌មានស៊ីនហួរ។

ក្នុងនោះ លោក អាន់វ៉ា បានចាត់ទុកប្រទេសចិនថាជាមិត្ត និងដៃគូដែលគួរឲ្យទុកចិត្ត ហើយបានបញ្ជាក់ថា ការរក្សាមិត្តភាពជាមួយចិន គឺជាការឯកភាពរួមរបស់រដ្ឋាភិបាល និងប្រជាជនម៉ាឡេស៊ី។ លោកក៏បានកោតសរសើរចំពោះតួនាទីនាំមុខរបស់ចិន នៅក្នុងពេលដែលយន្តការពហុភាគីដូចជា BRICS កំពុងរីកចម្រើន។
ជាការឆ្លើយតប លោក វ៉ាង យី បានថ្លែងថា ទំនាក់ទំនងទ្វេភាគីកំពុងស្ថិតក្នុងដំណាក់កាលល្អបំផុតក្នុងប្រវត្តិសាស្ត្រ ហើយចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីជំរុញ «សហគមន៍វាសនារួមចិន-ម៉ាឡេស៊ី» ឲ្យកាន់តែមានយុទ្ធសាស្ត្រខ្ពស់។ លោកបានបន្ថែមថា ចិនគាំទ្រយ៉ាងពេញទំហឹងចំពោះតំណែងជាប្រធានអាស៊ានរបស់ម៉ាឡេស៊ីនៅឆ្នាំ២០២៥៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version