ទាហានខ្មែរ បង្ហាញស្នាមជាំលើកញ្ចឹងកនិងផ្ទៃមុខ ក្រោយទាហានឈុតខ្មៅថៃឆ្មក់វ៉ៃនៅប្រាសាទតាមាន់ធំ!

(ភ្នំពេញ)៖ ទាហានខ្មែរបង្ហាញស្នាមជាំលើកញ្ចឹងក និងមុខ ក្រោយទាហានឈុតខ្មៅថៃ លួចឆ្មក់វ៉ៃ នៅប្រាសាទតាមាន់ធំ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ដែលនេះជាទង្វើកំសាកញីបំផុត។

មន្រ្តីយោធាកម្ពុជា ដែលមានភាពអត់ធ្មត់ខ្ពស់ចំពោះទង្វើថោកទាបបំផុតរបស់ទាហានឈុតខ្មៅថៃ គឺលោកព្រិន្ទបាលទោ រិន រ៉ែម នៅវរសេនាតូចលេខ៤២២ នៃកងពលថ្មើរជើងលេខ៤២ ដែលឈាមប្រចាំការនៅលើប្រាសាទតាមាន់ធំ។

ក្រោយលួចវ៉ៃទាហានខ្មែរ មេបញ្ជាការរងភូមិភាគថៃ បាននាំជនដៃដល់ទាហានឈុតខ្មៅទាំង២នាក់ មកសុំទោសទាហានខ្មែរយើង នារសៀលដដែលនៅលើប្រាសាទតាមាន់ធំ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version