Update៖ រូបិយប័ណ្ណរូប្លិ៍របស់រុស្ស៊ី ហក់ឡើងខ្ពស់ បន្ទាប់ពីលោកត្រាំ គំរាមដាក់ពន្ធធ្ងន់ធ្ងរលើទីក្រុងម៉ូស្គូ!

រូបិយប័ណ្ណរូប្លិ៍របស់រុស្ស៊ី បានហក់ឡើងខ្ពស់ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានថាលោកនឹងដាក់ពន្ធយ៉ាងធ្ងន់ធ្ងរលើប្រទេសរុស្ស៊ីប្រសិនបើពុំមានកិច្ចព្រមព្រៀងបទឈប់បាញ់នៅអ៊ុយក្រែន។

គិតត្រឹមម៉ោងសកល ១៦:០៥នាទី កាលពីថ្ងៃចន្ទ (ទី១៤ ខែកក្កដា) រូប្លិ៍បានធ្លាក់ចុះ ០,២% នៅតម្លៃ ៧៨,១០រូប្លិ៍ក្នុងមួយដុល្លារអាមេរិក ប៉ុន្តែក្រោយមកបានហក់ឡើងដល់ ៧៨,៧៥រូប្លិ៍ទល់នឹងប្រាក់ដុល្លារ។

ប្រភពពីសារព័ត៌មានLSEG។
ចាប់តាំងពីដើមឆ្នាំ២០២៥ នេះមកប្រាក់រូប្លិ៍រុស្ស៊ីបានងើបឡើងប្រហែល ៤៥% ទល់នឹងប្រាក់ដុល្លារអាមេរិក៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version