Update៖ រុស្ស៊ី ប្រគល់សាកសពទាហាន១០០០នាក់ទៀតទៅឲ្យអ៊ុយក្រែន!

នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា មន្រ្តីជាន់ខ្ពស់របស់ទីក្រុងមូស្គូ បានប្រកាសថារុស្ស៊ីបានប្រគល់សាកសពទាហាន១០០០នាក់ឱ្យទៅអ៊ុយក្រែន។
ប្រភពពីសារព័ត៌មាន AFP។

កិច្ចចរចា២ជុំនៅទីក្រុងអ៉ីស្តង់ប៊ូលរវាងទីក្រុងមូស្គូនិងទីក្រុងកៀវ មិនសម្រេចបានវឌ្ឍនភាពអ្វីឡើយសម្រាប់ឆ្ពោះទៅរកបទឈប់បាញ់ ប៉ុន្តែជំនួសមកវិញ បាននាំឱ្យមានការដោះដូរឈ្លើយសឹកទ្រង់ទ្រាយធំ និងការព្រមព្រៀងដើម្បីប្រគល់សាកសពទាហាន ដែលត្រូវបានសម្លាប់។ មន្រ្តីចរចាជាន់ខ្ពស់និងជាទីប្រឹក្សានៅវិមានក្រឹមឡាំង លោក Vladimir Medinsky បានបង្ហោះសារលើ Telegram ដូច្នេះថា ក្រោយការព្រមព្រៀងគ្នានៅអ៉ីស្តង់ប៊ូល សាកសពទាហានអ៊ុយក្រែន១០០០នាក់ទៀត ត្រូវបានប្រគល់ឱ្យអ៊ុយក្រែននៅថ្ងៃនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version