Update៖ Coca-Cola នឹងប្តូរទៅប្រើស្ករអំពៅនៅក្នុងផលិតផលអាមេរិក!

កាលពីថ្ងៃពុធ(ទី១៧ខែកក្កដា) ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា កូកា-កូឡា បានយល់ព្រមប្រើប្រាស់ស្ករអំពៅនៅក្នុងផលិតផលកូឡារបស់អាមេរិក។
ប្រភពពីសារព័ត៌មានAANews។

លោក Trump បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់គាត់ថាខ្ញុំបាននិយាយជាមួយ Coca-Cola អំពីការប្រើប្រាស់ REAL Cane Sugar នៅក្នុង Coke ក្នុងអាមេរិក ហើយពួកគេបានយល់ព្រមធ្វើដូច្នេះ។

កូកា-កូឡា ដែលប្រើប្រាស់ស៊ីរ៉ូពោតមានជាតិស្ករខ្ពស់នៅក្នុងផលិតផលអាមេរិករបស់ខ្លួន បានទទួលរងការរិះគន់ពីរដ្ឋមន្ត្រីសុខាភិបាល Robert F. Kennedy Jr. ជុំវិញបញ្ហាសុខភាព។

ទោះជាយ៉ាងណា ក្រុមហ៊ុនភេសជ្ជៈយក្សមួយនេះ មិនទាន់បានបញ្ជាក់ពីការផ្លាស់ប្តូរនេះនៅឡើយទេ ប៉ុន្តែបាននិយាយថា ខ្លួនកោតសរសើរចំពោះភាពរីករាយរបស់ប្រធានាធិបតីអាមេរិកចំពោះម៉ាកយីហោនេះ ដោយបន្ថែមថាព័ត៌មានលម្អិតស្តីពីការច្នៃប្រឌិតផលិតផលនាពេលខាងមុខនឹងត្រូវបានចែករំលែកក្នុងពេលឆាប់ៗនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version