Update៖ លោក រូស្ទឹម អូម៉េរ៉ូវ ត្រូវបានតែងតាំងជាប្រមុខក្រុមប្រឹក្សាសន្តិសុខរបស់អ៊ុយក្រែន!

កាលពីថ្ងៃសុក្រ(ទី១៨ខែកក្កដា) ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានតែងតាំងអតីតរដ្ឋមន្ត្រីការពារជាតិ លោក រូស្ទឹម អូម៉េរ៉ូវ (Rustem Umerov) ជាលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិ (NSDC) ដោយជំនួសតំណែងលោក Oleksandr Lytvynenko។
ប្រភពពីសារព័ត៌មាន Reuters។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក ហ្សេលេនស្គី បានបញ្ជាក់ថា អាទិភាពសំខាន់សម្រាប់ប្រមុខ NSDC រួមមាន ការរក្សាសហប្រតិបត្តិការជិតស្និទ្ធជាមួយដៃគូ លើការផ្គត់ផ្គង់អាវុធ និងការជំរុញឲ្យមានការផលិតអាវុធរួមគ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version