Breaking៖ ចិន បារម្ភយ៉ាងខ្លាំងជុំវិញជម្លោះកម្ពុជា.ថៃ និងស្នើឱ្យកម្ពុជា-ថៃ ដោះស្រាយបញ្ហាដោយសន្តិវិធី!

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ ចិន បានសម្ដែងក្តីបារម្ភយ៉ាងខ្លាំងជុំវិញការប៉ះទង្គិចគ្នានៅតំបន់ព្រំដែនកម្ពុជា.ថៃ!។
ប្រភពពីសារព័ត៌មាន AFP។

ការផ្ទុះជម្លោះ រវាងកម្ពុជា.ថៃ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានលើកឡើងដូច្នេះថា យើងមានក្តីកង្វល់យ៉ាងជ្រាលជ្រៅ ជុំវិញស្ថានការណ៍វិវឌ្ឍន៍នាពេលនេះ ហើយសង្ឃឹមថាភាគីទាំងពីរអាចដោះស្រាយបញ្ហាបាន​ត្រឹមត្រូវ តាមរយៈកិច្ចសន្ទនានិងការពិគ្រោះយោបល់។
អ្នកនាំពាក្យរូបនេះ បន្ថែមថា ទីក្រុងប៉េកាំង នឹងប្រកាន់គោលជំហរមួយ ដែលមានយុត្តិធម៌ និងគ្មានភាពលម្អៀង។

នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ កងទ័ពថៃបានឈ្លានពានមកលើកម្ពុជាមុន នៅតាមបណ្តោយព្រំប្រទល់រវាង​ប្រទេសទាំងពីរ ជាហេតុបង្ខំឱ្យកងទ័ពកម្ពុជាគ្មានជម្រើសអ្វី ក្រៅតែពីវាយបកតបតទៅលើខ្មាំងសត្រូវឈ្លានពានរបស់ខ្លួនវិញ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ថ្លែងថា ទាហានថៃ ជាអ្នកឈ្លានពាន និងបាញ់ប្រហារមុន មកលើទាហានកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version