Breaking៖ សម្ដេចតេជោ បញ្ជាក់ថា ពេលនេះសម្ដេច កំពុងតែរួមចំណែកបញ្ជាទ័ពតាមប្រព័ន្ធវីដេអូ!

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅរសៀលទី២៤.០៧.២០២៥។
បានលើកឡើងថា”នៅមុននេះបន្តិច កាសែតថៃ បានចេញផ្សាយថា ខ្ញុំបានចាកចេញពីកម្ពុជាទៅកាន់ប្រទេសចិន។
ខ្ញុំសូមបញ្ជាក់ថា ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀត ជាមួយនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដើម្បីវាយចោរថៃឈ្លានពាន។ ខ្ញុំមិនរត់ទៅណាទេ សូមបងប្អូន ជនរួមជាតិ កុំព្រួយបារម្ភ !។

ខ្ញុំអង្គុយនៅទីនេះ ចាប់តាំងពីពេលដែលមេបញ្ជាការភូមិភាគទី២របស់ថៃ ថានឹងបិទច្រកចូលប្រាសាទតាមាន់ធំ។
មេបញ្ជាការយោធភូមិភាគ២របស់ថៃ
នេះហើយជាអ្នកបង្កសង្រ្គាមនេះឡើងតាមរយៈការបញ្ជាឲ្យបិទប្រាសាទតាមាន់ធំកាលពីម្សិលមិញនិងបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជានាព្រឹកមិញនេះ។

លោកម្នាក់នេះហើយដែលធ្លាប់បាន
ព្រមានថានឹងវាយកម្ពុជាដោយប្រើ
ពេលត្រឹម៣ថ្ងៃ។ខ្ញុំក៏ចង់ស្គាល់យុទ្ធសាស្ត្រត្រឹម៣ថ្ងៃរបស់គាត់ដែរ។
ការចុះផ្សាយដែលចរិតកុហក់នៃ
អ្នកនយោបាយថៃនិងសារព័ត៌មានថៃ
វាបានក្លាយទៅជាវប្បធម៌ធម្មតារបស់
ពួកគេទៅហើយ សូមបន្តបោកប្រាស់
តទៅទៀតចុះ។
“Don’t Thai to me !”៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version