យ៉ាងហោចណាស់មនុស្ស 5 នាក់បានស្លាប់និង 63 នាក់ផ្សេងទៀតរបួសក្នុងការផ្ទុះនៅឯឃ្លាំងអាវុធក្នុងខេត្ត Idlib ភាគខាងជើងប្រទេសស៊ីរីកាលពីថ្ងៃព្រហស្បតិ៍(ទី២៤ខែកក្កដា)។
ប្រភពពីសារព័ត៌មានAnadolu Agency។
យោងតាមប្រភពក្នុងស្រុកបានឱ្យដឹងថា ការផ្ទុះប្រហែល 15 កន្លែងបានកើតឡើងដោយមិនដឹងមូលហេតុនៅឯឃ្លាំងអាវុធ និងគ្រាប់រំសេវនៅក្នុងទីប្រជុំជន Kafriya ដែលមានទីតាំងនៅតំបន់ជនបទភាគខាងជើងនៃខេត្ត Idlib ។
យោងតាមមន្ត្រីសុខាភិបាលបានឱ្យដឹងថា អ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះ៕