អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក António Guterres បានស្នើឱ្យកម្ពុជា.ថៃ.មានការអត់ធ្មត់ជាអតិបរមា។
ប្រភពពីសារព័ត៌មានចិន Global Times។
អ្នកនាំពាក្យ UN បានគូសបញ្ជាក់ថា លោកអគ្គលេខាធិការ កំពុងតាមដានស្ថានការណ៍ពាក់ព័ន្ធនឹងរបាយការណ៍ នៃជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ។
លោកអគ្គលេខាធិការបានជំរុញភាគីទាំងសងរក្សាការអត់ធ្មត់ជាអតិបរមា ននិងដោះស្រាយរាល់បញ្ហាតាមរយៈកិច្ចសន្ទនា និងក្នុងស្មារតីក្នុងនាមជាអ្នកជិតខាងល្អ។
គួរំលឹកថា ជម្លោះប្រដាប់អាវុធរវាងកម្ពុជា-ថៃ បណ្ដាលឱ្យភាគីថៃ ស្លាប់១៤នាក់ ខណៈពលរដ្ឋកម្ពុជាស្លាប់ម្នាក់ និងរបួស៥នាក់៕