ការវាយប្រហារ ដោយកងកម្លាំងអ៊ីស្រាអែល(IDF) បានសម្លាប់មនុស្ស ១៣នាក់នៅក្នុងទីប្រជុំជន Khan Yunis ភាគខាងត្បូងហ្គាហ្សាស្ទ្រីប ។
នេះបើយោងតាមទូរទស្សន៍កាតា Al Jazeera រាយការណ៍។
យោងតាមរបាយការណ៍បានឲ្យដឹងថា បន្ថែមថា យន្តហោះរបស់ IDF ក៏បានធ្វើការវាយប្រហារលើទីក្រុង Rafah ជិតខាងនោះ ដែលស្ថិតនៅជាប់ព្រំដែនជាមួយអេហ្ស៊ីប។
ស្របពេលជាមួយគ្នានោះ ក្រសួងសុខាភិបាលនៃតំបន់ប៉ាឡេស្ទីន បានរាយការណ៍ថា ចំនួនអ្នកស្លាប់ជាលទ្ធផលនៃប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅហ្គាហ្សា បានកើនឡើងដល់ ២២,៦០០ នាក់ ហើយមនុស្សជិត ៥៨,០០០ នាក់រងរបួស។
គួរបញ្ជាក់ថា ស្ថានការណ៍នៅមជ្ឈិមបូព៌ាមានការកើនឡើងយ៉ាងខ្លាំងបន្ទាប់ពីការលុកលុយរបស់ពួកសកម្មប្រយុទ្ធហាម៉ាសពីតំបន់ហ្គាហ្សាស្ទ្រីបចូលទៅក្នុងអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ៕