អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) បានបញ្ជាក់ថា ការហោះហើររវាងថៃ និងកម្ពុជា កំពុងបន្តដំណើរការជាធម្មតា បើទោះបីជាមានជម្លោះប្រដាប់អាវុធ នៅព្រំដែនក៏ដោយ។
ប្រភពពីកាសែត The Nation នៅយប់ទី២៦.០៧.២០២៥។
លោកប្រធាន Airshal Manat Chavanaprayoon អគ្គនាយក CAAT បញ្ជាក់ថា ទីភ្នាក់ងាររបស់លោក កំពុងសម្របសម្រួលជាបន្តបន្ទាប់ជាមួយវិទ្យុ Aeronutical Thailand (AeroThai) និងមជ្ឈមណ្ឌលគ្រប់គ្រងអាកាស (AMC) ដែលរួមបញ្ចូលតំណាងយោធាផងដែរ។
លោកបញ្ជាក់ថា តំបន់ដែលប្រកាសរបស់កម្ពុជាមានកម្រិត និងមិនមានផលប៉ះពាល់ដល់ចរាចរណ៍ផ្លូវអាកាសចេញពីប្រទេសថៃនោះទេ ខណៈផ្លូវហោះហើរជំនួសអាចប្រើបាន។
ការហោះហើរចូល ឬចាកចេញពីប្រទេសថៃ រួមទាំងសេវាទាំងក្នុង និងក្រៅប្រទេស ដូច្នេះអាចបន្តដំណើរការដូចធម្មតា”។
គាត់បានបន្ថែមថា មិនមានការលុបចោលការហោះហើរ ឬពន្យារពេលគួរឱ្យកត់សម្គាល់ នៅអាកាសយានដ្ឋានថៃណាមួយទេ៕