Breaking៖ ដោយសារការឈ្លានពានរបស់ទ័ពថៃ បង្កជាទុក្ខលំបាក ដល់ពលរដ្ឋទាំងសងខាង!

(ភ្នំពេញ)៖ ទាំងខាងកម្ពុជា និងថៃ គឺមានការជម្លៀសប្រជាជនដូចគ្នា! ខណៈកម្ពុជា ជម្លៀសប្រជាជនរាប់ម៉ឺននាក់ រីឯភាគីថៃ វិញក៏បានជម្លៀសមនុស្សរាប់ម៉ឺននាក់ផងដែរ(សួរថាតើចំណេញទេ…?)។

ជាក់ស្តែង៖ ស្រុក Kantharalak ក្នុងខេត្តស៊ីសាកេត របស់ប្រទេសថៃ ក្បែរព្រំដែនជាមួយកម្ពុជា បានធ្លាក់ក្នុងសភាពស្ងាត់ ដូចក្រុងខ្មោចនិម្មិត!។

ថៃ បានចោទថា ខ្មែរជាអ្នកបង្កហេតុនៃជម្លោះ តែតាមពិតទៅ ថៃទេដែលចាប់ផ្ដើមមុនទាំងរឿងបិទព្រំដែន.ផ្ដាច់អ៊ិនធើណេត.ធ្វើរបងទ័ព្ធប្រាសាទតាមាត់ធំ.ផ្ទុះអាវុធមុន រហូតកើតជាជម្លោះប្រដាប់អាវុធ។

កាលពីវេលាម៉ោងជាង៥ទៀបភ្លឺថ្ងៃទី២៦.០៧.២០២៥ ទាហានថៃ បានបង្កហេតុដោយបាញ់ចំនួន៥គ្រាប់ ចូលខេត្តពោធិ៍សាត់ ហើយស្ងាត់មួយសន្ទុះ តែនៅវេលាម៉ោងជិត៨ ពួកគេបានចាប់ផ្តើមបាញ់មកទៀត នៅពេលនេះកងទ័ពកម្ពុជា ស្ថិតនៅក្នុងត្រៀមវាយបកទៅវិញ។
ជម្លោះព្រំដែនកម្ពុជា.ថៃ.បានកើតឡើងកាលពីព្រឹកទី២៤.០៧.២០២៥ ធ្វើឱ្យទាហានកម្ពុជាស្លាប់៥នាក់ របួស២១នាក់.ពលរដ្ឋស្លាប់៨នាក់ និងរបួស៥០នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version