Breaking៖ ក្រុមមន្ត្រីអាមេរិក កំពុងស្ថិតនៅម៉ាឡេស៊ី ដើម្បីចូលរួមសម្រួលបទឈប់បាញ់កម្ពុជា-ថៃ!

លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក និយាយថា ក្រុមមន្ត្រីការបរទេសអាមេរិក កំពុងស្ថិតនៅប្រទេសម៉ាឡេស៊ី។

ដើម្បីចូលរួមសម្រួលស្វែងរកសន្តិភាពរវាងកម្ពុជា និងថៃ ដែលនឹងចាប់ផ្ដើមនៅថ្ងៃចន្ទទី២៨ ខែកក្កដា ដោយគេរំពឹងទុកថា នឹងសម្រេចបានបទឈប់បាញ់។
ប្រភពពីសារព័ត៌មាន ​Reuters។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជា
លោក Phumtham Wechayachai នាយករដ្ឋមន្ត្រីថៃស្តីទី កំពុងដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៨.០៧.២០២៥ ។
ដោយមានការសម្របសម្រួលពីលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្ដូរវេន ដើម្បីចរចា”បទឈប់បាញ់”៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version