Update៖ អ៊ីស្រាអែល វាយប្រហារលើតំបន់ហ្គាហ្សា ស្លាប់១១នាក់ទៀត!

យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន១១នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីប។
ប្រភពពីសារព័ត៌មានAANews។

យោធាអ៊ីស្រាអ៊ែលបានកំណត់គោលដៅលើតង់ជំរកគ្រួសារជនភៀសខ្លួននៅក្នុងតំបន់ al-Mawasi ភាគខាងលិចនៃ Khan Younis ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់6 នាក់រួមទាំងកុមារពីរនាក់ផងដែរ។
តំបន់នេះធ្លាប់ត្រូវបានអ៊ីស្រាអែលកំណត់ថាជាតំបន់សុវត្ថិភាព។

ក្នុងការវាយប្រហារដាច់ដោយឡែកមួយលើផ្ទះមួយនៅកណ្តាលក្រុងGazaជនប៉ាឡេស្ទីន៥នាក់ត្រូវបានសម្លាប់និងជាច្រើន នាក់ទៀតរងរបួស។
កងទ័ពអ៊ីស្រាអែលក៏បានបន្តវាយកម្ទេចផ្ទះ និងអគារដោយគ្រឿងផ្ទុះនៅផ្នែកខ្លះនៃខណ្ឌយូនីស។

គួរជម្រាបថា ចាប់តាំងពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023 មក អ៊ីស្រាអែលបានធ្វើសង្រ្គាមប្រល័យពូជសាសន៍លើតំបន់ហ្គាហ្សា ដែលនាំឱ្យមនុស្សជិត 60.000 នាក់ស្លាប់បាត់បង់ជីវិត ការផ្លាស់ទីលំនៅ និងការបំផ្លិចបំផ្លាញដ៏ធំ ដែលទាក់ទាញការថ្កោលទោសអន្តរជាតិ និងអំពាវនាវឱ្យមានបទឈប់បាញ់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version