(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូ ចេញទៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីពិភាក្សាបទឈប់បាញ់ជាបន្ទាន់ រវាង កម្ពុជា-ថៃ ដោយមាន អាមេរិក.ចិន និងម៉ាឡេស៊ីជាម្ចាស់ផ្ទះ។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim កិច្ចចរចារវាងកម្ពុជា និងថៃ នឹងចាប់ផ្ដើមនៅម៉ោង៣រសៀល ថ្ងៃទី២៨ ខែកក្កដា ត្រូវនឹងម៉ោង២រសៀលម៉ោងនៅកម្ពុជា។
លោក Anwar រដ្ឋាភិបាលកម្ពុជា និងថៃ បានស្នើសុំឱ្យខ្ញុំព្យាយាម និងសម្របសម្រួលស្វែងរកសន្តិភាព ដូច្នេះយើងនឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចចរចា នៅម៉ោង ៣រសៀល (ថ្ងៃទី២៨ ខែកក្កដា។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជំរុញឱ្យភាគីជម្លោះទាំង២ស្វែងរកដំណោះស្រាយបិទបញ្ចប់ជម្លោះ។
-លោក ដូណាល់ ត្រាំ ព្រមានកម្ពុជា.ថៃ.លើផ្នែកពាណិជ្ចកម្ម ប្រសិនបើ ប្រទេសទាំង២ មិនព្រមបញ្ចប់ជម្លោះ៕