Update៖ ម៉ាឡេស៊ី នឹងជាអ្នកសម្រុះសម្រួលក្នុងជម្លោះព្រំដែនរវាងប្រទេសថៃ និងកម្ពុជា!

កាលពីថ្ងៃអាទិត្យ(ទី២៧ខែកក្កដា) រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan បាននិយាយថា ប្រទេសម៉ាឡេស៊ី នឹងជាអ្នកសម្រុះសម្រួលក្នុងជម្លោះព្រំដែនរវាងប្រទេសថៃ និងកម្ពុជា។
ប្រភពពីសារព័ត៌មានAljazeera។

លោកបានកត់សម្គាល់ថា លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានិងនាយករដ្ឋមន្ត្រីស្តីទីរបស់ប្រទេសថៃ លោក Phumtham Wechayachai នឹងទៅបំពេញទស្សនកិច្ចនៅប្រទេស ម៉ាឡេស៊ី នៅថ្ងៃចន្ទដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះ។
អ្នកនាំពាក្យក្រសួងការបរទេសថៃ Nikorndej Balankura បានបញ្ជាក់ថា ប្រទេសថៃ និងកម្ពុជានឹងបើកកិច្ចប្រជុំនៅប្រទេសម៉ាឡេស៊ីនៅថ្ងៃចន្ទនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version