Breaking៖ សម្តេចធិបតី ដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញទៅដល់ប្រទេសម៉ាឡេស៊ីហើយ!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវេលាថ្ងៃត្រង់ទី២៨ ខែកក្កដា ឆ្នាំ២០២៥។
បានដឹកនាំគណៈប្រតិភូ អញ្ជើញទៅដល់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីពិភាក្សាឱ្យមានបទឈប់រវាងកម្ពុជា-ថៃ។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim កិច្ចចរចារវាងកម្ពុជា និងថៃ នឹងចាប់ផ្ដើមនៅម៉ោង៣រសៀល ថ្ងៃទី២៨ ខែកក្កដា ត្រូវនឹងម៉ោង២រសៀលម៉ោងនៅកម្ពុជា។

លោក Anwar បញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា និងថៃ បានស្នើសុំឱ្យខ្ញុំព្យាយាម និងសម្របសម្រួលស្វែងរកសន្តិភាព ដូច្នេះយើងនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចចរចា នៅម៉ោង ៣រសៀល ថ្ងៃទី២៨ ខែកក្កដា។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យទី២៧ ខែកក្កដា បាននិយាយថា រូបលោកផ្ទាល់ជឿថា កម្ពុជា និងថៃ ចង់ផ្សះផ្សាជម្លោះនឹងគ្នា។
បន្ទាប់ពីរូបលោក បានប្រាប់មេដឹកនាំនៃប្រទេសទាំង២ថា លោកនឹងមិនចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសទាំង២ លុះត្រាតែការវាយប្រយុទ្ធគ្នាត្រូវបញ្ចប់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version