Update៖ បាញ់ប្រហារគ្នានៅទីក្រុងបាងកកប្រទេសថៃ ស្លាប់៦នាក់!

មន្ត្រីប៉ូលិសថៃបាននិយាយថា យ៉ាងហោចណាស់មនុស្ស៦នាក់បានស្លាប់ក្នុងករណីបាញ់ប្រហារមួយក្នុងរដ្ឋធានីបាងកករបស់ប្រទេសថៃនៅថ្ងៃចន្ទ ទី២៨ ខែកក្កដា។
ប្រភពពីសារព័ត៌មានCNA។

ប៉ូលីសកំពុងស៊ើបអង្កេតមូលហេតុ។ រហូត មកដល់ពេលនេះ វាជាការបាញ់ប្រហារដ៏ធំលោក Worapat Sukthai មេ រង ប៉ូលិស នៃសង្កាត់ Bang Sueនៃទីក្រុងបាងកកបាន ថ្លែងថាជនសង្ស័យបានសម្លាប់ខ្លួនឯងបន្ទាប់ពីការបាញ់ប្រហារហើយប៉ូលិសកំពុងធ្វើការដើម្បីកំណត់អត្តសញ្ញាណរូបគេក៏ដូចជាការស៊ើបអង្កេតសម្រាប់ទំនាក់ទំនងណាមួយដែល អាចកើតមានចំពោះការប៉ះទង្គិចតាមព្រំដែនរវាងប្រទេសថៃនិងកម្ពុជា៕
លោកCharin Gopatta ស្នងការរងនៃការិយាល័យប៉ូលីស Metropolitan បានប្រាប់ Reuters ថាចំនួនអ្នកស្លាប់៦នាក់រួមមានខ្មាន់កាំភ្លើងដែលបានបាញ់សម្លាប់ខ្លួនឯងផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version