Breaking៖ ទឹកចិត្តដ៏ល្អអ្នកសារព័ត៌មាន បាននិងកំពុងដឹកជំនួយសប្បុរសជន ជូនដល់កងទ័ពយ៉ាងសកម្ម!

(ឧត្ដរមានជ័យ)៖ លោក ទឺ ពិទូ អ្នកសារព័ត៌មាន«មាតុភូមិ»ប្រចាំខេត្តឧត្ដរមានជ័យ កំពុងសកម្មក្នុងការដឹកជញ្ជូនជំនួយសប្បុរសជន ជូនដល់កងទ័ពកម្ពុជាជួរមុខ ក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ។
បើតាមលោក ទឺ ពិទូ មួយរយៈនេះលោកកំពុងមមាញឹក ក្នុងការទទួលបានជំនួយ និងបន្តដឹកជូនដល់កងកម្លាំងជួរមុខ។

លោក ទឺ ពិទូ បញ្ជាក់ប្រាប់”ដើមរាំង”នៅព្រឹកទី២៩.០៧.២០២៥ថា ក្នុងពេលប្រយុទ្ធគ្នា រវាងកងទ័ពថៃ និងកម្ពុជា រយៈពេល៥ថ្ងៃនេះ។
គឺរូបលោក នៅចាំយកព័ត៌មាននិងរាយការណ៍ព័ត៌មានរហូត ពុំបានរត់ឬគេចខ្លួនចេញពីក្រុងសំរោង នោះឡើយ។
ក្នុងនោះ ក៏មានសប្បុរសជន ជិតឆ្ងាយមួយចំនួន បានចូលរួមឧបត្ថម្ភ ដល់កងកម្លាំងកម្ពុជា តាមរយៈរូបលោកផងដែរ។
និយាយជារួមទាំងមុនពេលប្រយុទ្ធគ្នានិងកំពុងប្រយុទ្ធគ្នាគឺលោក ទឺ ពិទូ សកម្មក្នុងការដឹកជំនួយជូនដល់កងកម្លាំងជួរមុខ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version