Update៖ អាមេរិក​ ផ្តល់​ជំនួយ​ស្បៀងអាហារ​៦០លានដុល្លារដល់តំបន់ហ្គាហ្សា!

ប្រធានាធិបតីអាមេរិក លោក Donald Trump អះអាងថាអាមេរិកបានផ្តល់ជំនួយស្បៀងចំនួន 60 លានដុល្លារដល់តំបន់ហ្គាហ្សា ប៉ុន្តែកាសែត Washington Post បានចេញផ្សាយកាលពីថ្ងៃសៅរ៍បាននិយាយថាមានតែ 3 លានដុល្លារប៉ុណ្ណោះ។

ប្រភពពីសារព័ត៌មានReuters។

មន្ត្រីក្រសួងការបរទេស បាននិយាយថា $30 លានដុល្លារត្រូវបានបែងចែកពីមូលនិធិជំនួយគ្រោះមហន្តរាយអន្តរជាតិរបស់សហរដ្ឋអាមេរិក ដើម្បីគាំទ្រជំនួយស្បៀងអាហារនៅក្នុងតំបន់ហ្គាហ្សា តាមរយៈមូលនិធិមនុស្សធម៌ហ្គាហ្សា (GHF) ដែលជាក្រុមជំនួយដែលគាំទ្រដោយអាមេរិក និងអ៊ីស្រាអែល។  ក្នុងចំណោមនោះ មានតែ 10%ត្រូវបានចែកចាយ។

អ្នករិះគន់បានពណ៌នាកន្លែងផ្តល់ជំនួយ GHF នៅតំបន់ហ្គាហ្សាថាជា “អន្ទាក់មរណៈ” ដោយអង្គការសហប្រជាជាតិរាយការណ៍ថា កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង 1,300 នាក់ដែលកំពុងស្វែងរកអាហារនៅចំណុចចែកចាយរបស់ខ្លួនចាប់តាំងពីចុងខែឧសភា។  ខណៈដែលតំបន់ហ្គាហ្សាកំពុងឈានទៅរកភាពអត់ឃ្លានក្រោមការរារាំងរបស់អ៊ីស្រាអែលដែលកំពុងបន្ត៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version