នៅថ្ងៃចន្ទ(ទី៣ខែសីហា) ទីក្រុងប៉េកាំង បានព្រមានដល់ពលរដ្ឋគ្រប់ស្រុកនៅទូទាំងទីក្រុង អំពីជំនន់ទឹកភ្លៀងខ្លាំង និងព្រមានពលរដ្ឋចៀសវាង ការធ្វើដំណើរចេញទៅខាងក្រៅក្រុង។
ប្រភពពីសារព័ត៌មានReuters។
អ្នកព្យាករអាកាសធាតុ បានព្រមានថា ភ្លៀងកម្រិត ២០០មីលីម៉ែត្រ អាចវាយប្រហារផ្នែកខ្លះនៃទីក្រុងប៉េកាំង ក្នុងរយៈពេល ៦ម៉ោង ចាប់ពីថ្ងៃត្រង់នេះ។ អាជ្ញាធរនិយាយថា មានហានិភ័យនៃទឹកជំនន់ និងការរអិលបាក់ដីធ្ងន់ធ្ងរ៕