Breaking៖ ធនាគារថៃ ថាជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ធ្វើឱ្យថៃខាតប្រាក់ចំណូលក្នុង១ខែៗចំនួន១០.០០០លានបាត!

ការប៉ះទង្គិចគ្នារវាងថៃ-កម្ពុជា ដែលផ្ដើមចេញពីបញ្ហាព្រំដែន បណ្ដាលឱ្យប៉ះពាល់សេដ្ឋកិច្ចថៃ ត្រូវខាតប្រាក់ចំណូលប្រមាណជា ១០ពាន់លានបាតក្នុងមួយខែ។

ប្រភពពីសារព័ត៌មាន khaosod នៅថ្ងៃទី០៤.០៨.២០២៥។

ធនាគារថៃ (BOT) បានបង្ហើបថា ការប៉ះទង្គិចគ្នារវាងថៃ និងកម្ពុជា បាននាំឱ្យពាណិជ្ជកម្មតាមព្រំដែន ខាតប្រាក់ ១០ពាន់លានបាត ក្នុងមួយខែ។
ក្រៅពី ពាណិជ្ជកម្មព្រំដែន រងផលប៉ះពាល់ដោយផ្ទាល់ ក៏មានវិស័យសេវាកម្មរងផលប៉ះពាល់ផងដែរ។
ខណៈខ្មែរប្រមាណ១ម៉ឺននាក់ ដែលធ្លាប់ធ្វើដំណើរតាមខេត្តជាប់ព្រំដែន ចំណាយ និងប្រើប្រាស់សេវាពេទ្យ លែងមានទៀតហើយ ដែលបណ្តាលឱ្យបាត់បង់ចំណូលក្នុងវិស័យនេះ។

លើសពីនេះទៀត វិស័យកសិកម្មក៏រងផលប៉ះពាល់ដែរ ប្រជាជនជាច្រើននៅតំបន់ភាគឦសាន ហើយចំនួនគ្រាប់កាំភ្លើងពីភាគីខ្មែរ បានធ្លាក់ក្នុងស្រែធ្វឲ្យកសិករប្រមូលផលមិនបាន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version