Breaking៖ កម្ពុជា ដកបន្លាលួសដែលដាក់ពង្រាយទាំងបំពាន របស់ទ័ពថៃ នៅតំបន់អានសេះ!

(ព្រះវិហារ)៖ នៅល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ កងកម្លាំងកម្ពុជា បានសម្រេចរុះរើ បន្លាលួស ដែលទាហានថៃ បានដាក់ពង្រាយទាំងបំពានចូលដែនអធិបតេយ្យរបស់កម្ពុជា នៅតំបន់អានសេះ!។

ការសម្រេចរុះរើបន្លាលួស ដែលដាក់ពង្រាយដោយភាគីថៃ ទាំងបំពាននេះ គឺបង្ហាញអំពីភាពអង់អាចក្លាហានរបស់កងទ័ពកម្ពុជា នៅតំបន់អានសេះ ។
ដែលមិនបណ្ដែតបណ្ដោយ ឲ្យភាគីថៃប្រព្រឹត្តសកម្មភាពល្មើសកិច្ចព្រមព្រៀងបទឈប់បាញ់ តាមទំនើងចិត្ត។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា ស្ថានការណ៍នៅតំបន់អានសេះ គិតត្រឹមម៉ោង៥៖ ៣០នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ បន្លាលួសដែលកងទ័ពថៃបានរាយនៅតំបន់អានសេះកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ត្រូវបានរុះរើ និងគ្រឿងចក្រថៃ ក៏ត្រូវបានផ្អាកការធ្វើសកម្មភាពហើយ នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ ក្រោយពីភាគីកម្ពុជា និងភាគីថៃប្រចាំការនៅតំបន់អានសេះ បានជួបពិភាក្សា និងចរចាគ្នា។
សូមបញ្ជាក់ថា តំបន់អានសេះស្ថិតនៅក្នុងបូរណភាពទឹកដីកម្ពុជា និងត្រូវបានគ្រប់គ្រងទាំងស្រុងដោយកងទ័ពកម្ពុជាក្រោយពីបទឈប់បាញ់រវាងកម្ពុជា-ថៃបានចូលជាធរមាននៅម៉ោង១២យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥មក។

តំបន់អានសេះ គឺស្ថិតនៅក្រោមអធិបតេយ្យភាពរបស់កម្ពុជា និងក្រោមការគ្រប់គ្រងរបស់កងកម្លាំងប្រដាប់អាវុធកម្ពុជា ។
បន្ទាប់ពី”បទឈប់បាញ់”ត្រូវចូលជាធរមាន កាលពីរំលងអធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥យ៉ាងពិតប្រាកដ។
កម្ពុជា ប្រកាន់ជំហរ ដោះស្រាយជម្លោះតាមច្បាប់អន្ដរជាតិ និងដោយសន្ដិវិធី ហើយកម្ពុជា ចង់បានព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ជាព្រំដែនសន្ដិភាព មិត្តភាព៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version