(ភ្នំពេញ)៖ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នៅព្រលប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ បានលើកឡើងថា«ចេញផ្សាយមិនចេះហត់ ពូកែ ឆ្លាត ព្រមទាំងសម្រស់បាន! ចេះផ្អែម ចេះជូរ ចេះចត់ ចេះកំសត់ គ្រប់ជំនាញ។ មើលរឿងភាគតាំងពីក្មេងដល់ធំ ជក់ចិត្ត និងសរសើអ្នកនិពន្ធ ពូកែនឹកឃើញ ពូកែបង្ហាញភាពស្រស់ស្អាតកក់ក្តៅ ប៉ិនបង្ហាញពីភាពទន់ភ្លន់ភ្ជាប់ជាមួយល្បិចកល ឈ្នានីស ក្នុងបំណងគ្រប់គ្រងមនុស្ស ឬទ្រព្យដែលខ្លួនឯងប្រាថ្នា ពេលនេះដឹងហើយ មិនមែនរឿងភាគទេ វាចេញពីរឿងពិត និងពិតជាបានឃើញពេញភ្នែក»៕