នៅថ្ងៃអង្គារ(ទី៥ខែសីហា) គណៈរដ្ឋមន្ត្រីអ៊ីស្រាអែល នឹងអនុម័តឲ្យមានការកាន់កាប់តំបន់ហ្គាហ្សាទាំងស្រុង។ ការពិចារណានេះធ្វើឡើង ទោះបីជាមានសម្ពាធយ៉ាងខ្លាំងក្លាពីសហគមន៍អន្តរជាតិឲ្យមានការឈប់បាញ់ និងបន្ធូរបន្ថយស្ថានភាពមនុស្សធម៌ដ៏អាក្រក់ក៏ដោយ។
យោងតាមទូរទស្សន៍ Channel 12 របស់អ៊ីស្រាអែល នាយករដ្ឋមន្ត្រី បេនចាមីន នេតាន់យ៉ាហ៊ូ កំពុងមានទំនោរទៅរកការវាយលុកទ្រង់ទ្រាយធំ ដើម្បីការគ្រប់គ្រងតំបន់ទាំងមូល បន្ទាប់ពីសង្គ្រាមរយៈពេល ២២ខែជាមួយក្រុមហាម៉ាសបានជាប់គាំង៕