Breaking៖ ម៉ាឡេស៊ី គាំទ្រការបង្កើតយន្តការអាស៊ាន ដើម្បីតាមដាននិងជួយអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ!

កាលពីថ្ងៃពុធទី ៦ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ជួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ Mohamed Nizam អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី និងសហការី នៅទីក្រុងកuala Lumpur ប្រទេសម៉ាឡេស៊ី។

ក្នុងជំនួបនេះ ភាគីម៉ាឡេស៊ីបានបង្ហាញពីឆន្ទៈក្នុងការសហការជាមួយអាស៊ាន ដើម្បីជួយសម្របសម្រួលការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ។ ភាគីម៉ាឡេស៊ីគាំទ្រការបង្កើតឯកសារក្រមប្រតិបត្តិ (TOR) និងការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Monitoring Team – AMT) ដែលនឹងក្លាយជាយន្តការសំខាន់ក្នុងការតាមដាន និងអនុវត្តបទឈប់បាញ់ឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីឆាប់បង្រួបបង្រួមសន្តិភាពក្នុងតំបន់។

ឯកឧត្តម General Nizam បានថ្លែងថា សន្តិភាពគឺមានតម្លៃខ្ពស់។ ជីវិតគឺមានតម្លៃ។ ពេលវេលាគឺសំខាន់។ស្របតាមអនុសាសន៍របស់សម្តេចធិបតី តែងតែលើកឡើងថា មួយថ្ងៃ មួយម៉ោង មួយនាទី ដែលយើងកំពុងចរចា គឺអាចជួយសង្គ្រោះជីវិតកងកម្លាំង និងប្រជាពលរដ្ឋរបស់យើងបាន។ កាន់តែឆាប់ កាន់តែប្រសើរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version