កាលពីយប់ថ្ងៃពុធ ទី៦ ខែសីហា ក្រុមហ៊ុនអាកាសចរណ៍អាមេរិក United Airlines បានផ្អាកការហោះហើររបស់ខ្លួននៅទូទាំងអាមេរិក ដោយសារតែបញ្ហាបច្ចេកវិទ្យា។
ប្រភពពីសារព័ត៌មាន ABC News។
ក្នុងសេចក្ដីថ្លែងការណ៍មួយ United Airlines បានគូសបញ្ជាក់ថាដោយសារតែបញ្ហាបច្ចេកវិទ្យា យើងបានសម្រេចចិត្តផ្អាកការហោះហើរ។ យើងរំពឹងថានឹងមានការពន្យារពេលជើងហោះហើរបន្ថែម នៅល្ងាចនេះ (ថ្ងៃពុធ) ខណៈយើងកំពុងដោះស្រាយបញ្ហា។ សុវត្ថិភាពគឺជាកត្តាដំបូងរបស់យើង៕