Breaking៖ ផែនការរបស់លោកយ៉ាហ៊ូ ក្នុងការគ្រប់គ្រងតំបន់ហ្គាហ្សា កំពុងរងសម្ពាធពីគ្រប់ទិសទី!

ផែនការថ្មី របស់នាយករដ្ឋមន្ត្រី Benjamin Netanyahu ក្នុងការចូលគ្រប់គ្រងតំបន់ហ្គាហ្សា កំពុងប្រឈមនឹងការប្រឆាំងយ៉ាងខ្លាំងពីគ្រប់ទិសទី ខណៈយោធា និងសម្ព័ន្ធមិត្តអន្តរជាតិ បានព្រមានពីហានិភ័យនៃគ្រោះមហន្តរាយ។
ប្រភពពីសារព័ត៌មាន Reuters។

រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Bezalel Smotrich បានរិះគន់ផែនការនេះថា មិនគ្រប់គ្រាន់ ហើយថា វាគ្រាន់តែជាល្បិចដើម្បីទាញហាម៉ាសមកចរចាប៉ុណ្ណោះ មិនមែនដើម្បីជ័យជម្នះដាច់ខាតទេ។ លោក Itamar Ben-Gvir រដ្ឋមន្ត្រីសន្តិសុខជាតិ ក៏បានជំរុញឱ្យមានការគ្រប់គ្រងហ្គាហ្សាដោយយោធាទាំងស្រុងផងដែរ។
នៅលើឆាកអន្តរជាតិ រដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក Antonio Tajani បានព្រមានថា ការឈ្លានពាននេះ អាចនឹងក្លាយជាសង្គ្រាមវៀតណាមសម្រាប់កងទ័ពអ៊ីស្រាអែល៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version