ទំព័រហ្វេសប៊ុក របស់កងទ័ពថៃ “RTATrend” កាលពីថ្ងៃ១៣.០៨.២០២៥ បានបង្ហោះវីដេអូ១ យ៉ាងទូលំទូលាយ ដោយបង្ហាញថា ទាហានកម្ពុជា ដាំមីនតាមតំបន់ដែលល្បាត ដោយកងកម្លាំងថៃ.!។
ប្រភពពីThe nation ។
បើតាមកងទ័ពថៃ វីដេអូនោះ គឺនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ មានទាហានខ្មែរម្នាក់ ពាក់អាវយឺតពណ៌បៃតង និងស្បែកជើងផ្ទាត់កប់អ្វីដែលលេចចេញជារ៉ែ PMN-2។
គួរំលឹកថា កាលពីព្រឹកទី១២.០៨.២០២៥ ទាហានថៃម្នាក់ បានជាន់មីនផ្ទុះដាច់ជើង ត្រង់ចំណុច ខាងលិចប្រាសាទតាមាន់ធំ ហើយរឿងនេះ កំពុងក្លាយជាប្រធានបទក្ដៅ ព្រោះថៃ បានចោទប្រកាន់កម្ពុជា ថាដាក់មីថ្មីធ្វើឱ្យទាហានថៃ រងគ្រោះជាបន្តបន្ទាប់!។
ការជាន់មីន ពីសំណាក់ទាហានថៃ នៅក្បែរព្រំដែន ក្នុងរយៈពេល១ខែនេះ គឺមាន៤ករណីហើយ។
ទី១៖ នៅថ្ងៃទី១៦ កក្កដា ២០២៥។
២៖ នៅថ្ងៃទី២៣ កក្កដា ២០២៥។
៣៖ នៅថ្ងៃទី៩ សីហា ២០២៥ ពោលគឺ៣ករណីនេះ បណ្ដាលឱ្យទាហានថៃ ចំនួន១១នាក់របួសធ្ងន់។
និងទី៤៖ នៅថ្ងៃទី១២.០៨.២០២៥ របួសធ្ងន់ម្នាក់ទៀត។
-ពាក់ព័ន្ធការផ្ទុះមីននេះដែរ ក្រសួងការបរទេសថៃ បានចេញសេចក្តីថ្លែងការណ៍ ដោយចោទប្រកាន់មកលើកម្ពុជាថា បានដាក់មីនថ្មី និងរំលោភអនុសញ្ញាអូតាវ៉ា។
-យ៉ាងណាក្ដីការចោទប្រកាន់នេះ ត្រូវបានកម្ពុជា បដិសេធចោល ដោយថា ជាការចោទប្រកាន់ ទាំងពុំបានស៊ើបអង្កេតឱ្យច្បាស់លាស់ពីសំណាក់បរទេស និយាយជារួម ភាគីថៃ សន្និដ្ឋានខ្លួនឯង ចោទប្រកាន់មកលើកម្ពុជា ដោយខ្លួនឯង៕