Breaking៖ លោកត្រាំ និយាយថាលោកពូទីន ត្រៀមខ្លួនរួចជាស្រេច ដើម្បីចរចាបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន!

ប្រធានាធិបតីអាមេរិក លោក Donald Trump បានជឿថា សមភាគីរុស្ស៊ី លោក Vladimir Putin ត្រៀមខ្លួនរួចជាស្រេច ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់លោក បានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងសប្តាហ៍នេះ ដើម្បីទប់ស្កាត់កិច្ចព្រមព្រៀងណាមួយរវាងអាមេរិក និងរុស្ស៊ីកើតឡើងពីកិច្ចប្រជុំកំពូលនៅថ្ងៃសុក្រនេះ ដែលទុកឱ្យអ៊ុយក្រែនរងគ្រោះនឹងការវាយប្រហារនាពេលអនាគត។

លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា លោកគិតថាប្រធានាធិបតីរុស្ស៊ី នឹងបង្កើតសន្តិភាព ហើយលោកគិតថាប្រធានាធិបតី Zelenskyy នឹងបង្កើតសន្តិភាពដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version