ប្រទេសអ៊ីស្រាអែល បានវាយប្រហាររដ្ឋធានីសាណារបស់យេម៉ែន នៅថ្ងៃអាទិត្យ (24 សីហា) ជាការសងសឹកចំពោះកាំជ្រួច Houthi ដែលបានបាញ់សំដៅអ៊ីស្រាអែល។
ដោយប្រព័ន្ធផ្សព្វផ្សាយ Houthi បាននិយាយថា ការវាយប្រហារនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់២ នាក់ និងរបួស៥នាក់។
ប្រភពពីCNA។
ការវាយប្រហារនេះ គឺជាការវាយប្រហារចុងក្រោយបំផុត ក្នុងរយៈពេលជាងមួយឆ្នាំ លើប្រទេសយេម៉ែន ដែលជាផ្នែកមួយ នៃការផ្ទុះឡើងពីសង្គ្រាមនៅហ្គាហ្សា។
យោធាអ៊ីស្រាអែល បាននិយាយថា គោលដៅទាំងនោះ រួមមានបរិវេណយោធាដែលតាំងនៅវិមានប្រធានាធិបតី រោងចក្រថាមពលពីរ និងកន្លែងស្តុកប្រេង។
ទីភ្នាក់ងារសារព័ត៌មាន Saba ដែលគ្រប់គ្រងដោយក្រុម Houthi បាននិយាយថា ការវាយប្រហារនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់២ នាក់ និងរបួស៥នាក់ ។
យោធា និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារត្រូវបានធ្វើឡើងជាការឆ្លើយតបទៅនឹងការវាយប្រហារម្តងហើយម្តងទៀតដោយរបបភេរវករ Houthi ប្រឆាំងនឹងរដ្ឋអ៊ីស្រាអែល និងជនស៊ីវិលរបស់ខ្លួន រួមទាំងការបាញ់មីស៊ីលពីដីទៅដី និង UAVs ឆ្ពោះទៅកាន់ទឹកដីអ៊ីស្រាអែលក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ។
កាលពីថ្ងៃសុក្រក្រុម Houthis បាននិយាយថា ពួកគេបានបាញ់កាំជ្រួចផ្លោងមួយគ្រាប់ឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល ។
នៅក្នុងការវាយប្រហារចុងក្រោយរបស់ពួកគេ ដែលពួកគេបាននិយាយថា គាំទ្រដល់ប្រជាជនប៉ាឡេស្ទីន នៅក្នុងតំបន់ Gaza ។
មន្ត្រីកងទ័ពអាកាសអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអាទិត្យថា កាំជ្រួចទំនងជាមានផ្ទុកនូវគ្រាប់តូចៗជាច្រើន “មានបំណងបំផ្ទុះនៅពេលមានផលប៉ះពាល់”។
នេះជាលើកទីមួយហើយ ដែលមីស៊ីលប្រភេទនេះត្រូវបានបាញ់ចេញពីប្រទេសយេម៉ែន។
ចាប់តាំងពីសង្រ្គាម របស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas បានចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំ 2023 ។
ក្រុមហ៊ូធី ដែលចូលបក្សសម្ព័ន្ធជាមួយអ៊ីរ៉ង់ បានវាយប្រហារលើនាវា នៅក្នុងសមុទ្រក្រហម នៅក្នុងអ្វីដែលពួកគេពិពណ៌នាថាជាសកម្មភាពនៃសាមគ្គីភាពជាមួយប៉ាឡេស្ទីន។
ពួកគេក៏បានបាញ់មីស៊ីលជាញឹកញាប់ឆ្ពោះទៅកាន់អ៊ីស្រាអែល ដែលភាគច្រើនត្រូវបានស្ទាក់ចាប់។
អ៊ីស្រាអែល បានឆ្លើយតបនឹងការវាយប្រហារលើតំបន់ដែលគ្រប់គ្រងដោយក្រុមឧទ្ទាមហ៊ូធីក្នុងប្រទេសយេម៉ែន រួមទាំងកំពង់ផែ Hodeidah ដ៏សំខាន់៕